ចាប់ខ្លួនមេខ្យល់ម្នាក់ ប្រុងនាំពលករ ឆ្លងដែនទៅប្រទេសថៃ

0

ភ្នំពេញ៖ ពលករខ្មែរចំនួន០៤នាក់ ក្នុងនោះជនសង្ស័យជាមេខ្យល់នាំផ្លូវ០១នាក់ ត្រូវបានកម្លាំងនគរបាល វរៈសេនាតូចការពារព្រំដែនគោក លេខ៨០៧ សហការជាមួយកម្លាំងយោធា កងអនុសេនាតូចទី០៣ នៃកងពលអនុសេនាធំទី០១ ផ្នែកសឹករងស្រុកថ្មពួក បានឃាត់ខ្លួន នៅវេលាម៉ោង០០រំលងអាធ្រាត ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈពេលពួកគេបំរុងឆ្លងដែនទៅប្រទេសថៃ នៅគោលដៅ ដើមស្តុកស្តោរ ភូមិសាស្ត្រ ប៉ុស្តិ៍ការពារព្រំដែន អូរសាយ ភូមិត្រពាំងសំរោង ឃុំគគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖ពលករទាំង០៤នាក់ ក្នុងនោះជនសង្ស័យជាមេខ្សល់០១នាក់ មាន៖

១-ឈ្មោះ គុណ ណាង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិរូងអំពិលឃុំខ្នាចរមាស ស្រុកបវិលខេត្តបាត់ដំបង(ជាពលករ)។

២-ឈ្មោះ រឿន ស្រីកែវ ភេទស្រីអាយុ២២ឆ្នាំ រស់នៅភូមិរូងអំពិលឃុំខ្នាចរមាស ស្រុកបវិលខេត្តបាត់ដំបង(ជាពលករ)។

៣-ឆេង ជឿន ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃទទឹងឃុំបវិលស្រុកបវិលខេត្តបាត់ដំបង(ជាពលករ)។

៤-ជនសង្ស័យឈ្មោះ គុយ ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង  ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួននិងសួរនាំ ឈ្មោះ គុយ ចាន់ បានឆ្លើយថា គេអ្នកស៊ីឈ្នួលជូនពលករឆ្លងដែន ទៅប្រទេសថៃ បន្តពីប្រពន្ធរបស់ឈ្មោះ យិន សៀរអ៊ុយ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថ្លៃឈ្នួលជូនក្នុងតម្លៃម្នាក់៤០បាត។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងការបំភ្លឺពីពលករ ទាំង០៣នាក់ប្រាប់សមត្ថកិច្ចថា មេខ្យល់បានសន្យាជាមួយពួកគាត់ពេលជូនទៅដល់គោលដៅ យកក្នុងម្នាក់ ៥,០០០បាត។

បច្ចុប្បន្នឈ្មោះ គុយ ចាន់ សមត្ថកិច្ចចម្រុះ បានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ រដ្ឋបាល ឃុំគោករមៀត ដើម្បីមានវិធានការណ៍បន្ត ៕