ភ្នំពេញ៖ ឪពុកចុងតណ្ហាក្រាស់ម្នាក់ បានចាប់រំលោភកូនស្រីចុង បានសម្រេចប្រមាណ ១០លើក ទើបបែកការណ៍ដឹងដល់ម្ដាយមីង ប្តឹងសមត្ថកិច្ចចាប់ឳចុងល្មោបនេះ ញាត់គុក ។
ក្រោយទទួលបានបណ្ដឹងនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាឳពុកចុងម្នាក់ ក្រោយរួមភេទជាមួយក្មេងស្រីអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនចុង នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចក់ ជត ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ ១២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិ កំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូនចុងជនសង្ស័យ។
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤:០០នាទី ក្មេងស្រីរងគ្រោះបានរៀបចំដេកពេលថ្ងៃ ដោយម្តាយបង្កើតរបស់ ក្មេងស្រីរងគ្រោះមិននៅផ្ទះស្រាប់តែ ជនសង្ស័យបានមកដេកលេង ជាមួយក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពរួមភេទ រហូតបានសម្រេច ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបាននិយាយ គម្រាមក្មេងស្រីរងគ្រោះថា «កុំនិយាយប្រាប់គេប្រយ័ត្ន ខ្មាសគេ» និងនិយាយបន្ថែមទៀតថា «បើមិនធ្វើតាមគាត់ទេ គាត់នឹងនិយាយរឿងដេកជាមួយគាត់ ប្រាប់ទៅម្តាយរបស់នាង»។ ក្រោយៗមកទៀត ជនសង្ស័យតែងតែរួមភេទជាមួយក្មេងស្រីរងគ្រោះ ក្នុងរយៈពេល ទៅ ២ទៅ ៣ថ្ងៃ ម្ដង មិនថា ពេលយប់ ឬពេលថ្ងៃ ឲ្យតែម្តាយរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ រហូតបានប្រហែល ១០លើក។
ដោយទ្រាំទៅនឹងសកម្មភាពនេះមិនបាន ក្មេងស្រីរងគ្រោះបាននិយាយប្រាប់ម្តាយមីងខាងម្តាយថា «ឪពុកចុង (ឈ្មោះ ជត) បានចាប់នាងរួមភេទបានចំនួន ប្រហែល ១០លើក» បន្ទាប់មកម្តាយមីង បានទូរស័ព្ទប្រាប់ឪពុកបង្កើត និងម្តាយបង្កើត របស់ក្មេងស្រីរងគ្រោះ ព្រមទាំងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤ និង ០០នាទី នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាកន្ទោក ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលខណ្ឌកំបូល ជនសង្ស័យឈ្មោះ ចក់ ជត ភេទប្រុស អាយុ ៤៥ឆ្នាំ បានសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយក្មេងស្រីរង គ្រោះពិតប្រាកដមែន ៕