សង្ស័យពុលស្រា ស មនុស្សប្រុសស្រី៩នាក់ បានស្លាប់ជាបន្តបន្ទាប់ និង៣៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

0

ភ្នំពេញ ៖ បើតាមព៏ត៌មានបឋម បានឱ្យដឹងថា មនុស្សប្រុសស្រី៩នាក់ បានស្លាប់ជាបន្តបន្ទាប់ និង៣៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីជនរងគ្រោះទាំងនោះ ចូលរួមក្នុងពិធីបុណ្យសពមួយ កន្លែង ក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត សង្ស័យថា ជាករណីពុលស្រាស។