ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ គ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី)
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖ វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា) វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)
មូលហេតុ៖ អ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ១០ នាក់ ធ្វើតេស្ដវិជ្ជមាន មេរោគកូវីដ១៩ ជាបន្តបន្ទាប់ ៕