ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្ដីជូនដំណឹង ឱ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៤៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ ទាក់ទងជាមួយ អ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំង ដែលបានកំណត់ ។