ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេច ស្តីពីការបិទទីតាំង ជាបណ្តោះអាសន្ន ទីតាំងអាគារជំងឺឆ្លង នៃមន្ទីរពេទ្យសម្រាកព្យាបាល យី គក់ ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ការបិទបណញដោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្រោយរកឃើញឈ្មោះ សាន កុសល ភេទប្រុស អាយុ២៥ឆ្នាំ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅសំរាកព្យាបាលនៅទីតាំងខាងលើ។
ចំពោះប្រជាជន និងបុគ្គលិលពេទ្យ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ញើញមកជួប ឬជូនដំណឹងដល់ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីយកសំណាក ទៅធ្វើតេស្ដជាបន្ទាន់ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ តទៅ៕