ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ប្រើល្បិចលួចយកកាបូបលុយ នៅចំណុចរបងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្លូវលេខ៩៤ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១:៣០នាទី ។
ស្រ្តីសង្ស័យឈ្មោះ សេន ស្រីនាង អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្ត្រីរកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួល សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងបក្ខពួកម្នាក់ទៀតរត់គេចខ្លួនមានឈ្មោះ សុខ សាលី ភេទស្រី អាយុប្រហែល៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរស្ត្រីរកស៊ីផ្លូវភេទ។ វត្ថុតាងចាប់យក ទូរស័ព្ទដៃមួយគ្រឿងម៉ាក NOKIA ពណ៌ខ្មៅ ។
ជនរងគ្រោះឈ្មោះ ស៊ុន ចិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់លេខ២ ផ្ទះលេខ១២៥សេ ផ្លូវសុធារស់ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បាត់បង់ កាបូបដៃ ពណ៌ខ្មៅមួយ,លុយខ្មែរចំនួន៧០ម៉ឺនរៀល និងប័ណ្ណសម្គាល់ម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AL-6350 មួយសន្លឹក ។
ស្រ្តីសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕