ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃ វត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមាន វិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត នាំយកទៅព្យាបាល! ។
បន្ទាប់ពី ក្រុមការងារ និងក្រុមគ្រូពេទ្យ បានអនុវត្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ហើយលទ្ធផលវិជ្ជមាន ១១អង្គ/នាក់ ក្នុងនោះស្រី្ត២នាក់ ផងដែរ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនេះ!៕