ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀតថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ របស់ខេត្ត មានដូចខាងក្រោម:
⁃ ស្រុកពាមរក៍ ចំនួន៨នាក់
⁃ ស្រុកបាភ្នំ ចំនួន១នាក់
⁃ ស្រុកព្រះស្តេច ចំនួន២នាក់
⁃ ស្រុកពារាំង ចំនួន២នាក់
⁃ ស្រុកស្វាយអន្ទរ ចំនួន២នាក់
⁃ ស្រុកកញ្ជៀច ចំនួន១នាក់
⁃ ស្រុកសុីធរកណ្តាល ចំនួន៣នាក់
⁃ និងក្រុងព្រៃវែង ចំនួន១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនិមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។
ក្នុងនោះដែរ លោក ជា សុមេធី អភិបាលខេត្ត សូមអំពាវនាវដល់ អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។