បុរសម្នាក់ស្រវឹងស្រា បើកបររថយន្ត បុករទេះ ជនពិកា បណ្តាលឲ្យរងរបួសធ្ងន់

0

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តរេចង្កូត បុករទេះជនពិការ ខណៈកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២០និង២០នាទី ថ្ងៃទី២២ ខែមឧសភា ឆ្នាំ២០២១ នៅចំណុចលើស្ពាន ក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។

ជនបង្កឈ្មោះ លឹម ចាន់រិទ្ធី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអេស៊ីលីដា ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បើកបររថយន្តម៉ាកហាឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AR-7754 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ក៏បុកជាមួយរទេះជនពិកាតែម្តង បណ្តាលឲ្យភាគីរទេះរងបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តមិនមានរងរបួស ។

ជនរងគ្រោះឈ្មោះ មើត ម៉ាស្សី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ជាជនពិកាមានទីលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ រងរបួសបែកក្បាលខាងក្រោយ ។
មូលហេតុនៃគ្រោះថ្នាក់ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពស្រវឹង មិនប្រកាន់ស្តាំ។

បច្ចុប្បន្ន រថយន្តនិងរទេះកម្លាំង សមត្ថកិច្ចជំនាញ បានយកមករក្សាទុក នៅអធិការដ្ឋាន គរបាលក្រុងរង់ចាំ ធ្វើកាដោះស្រាយ តាមនីតិវិធី ៕