ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងលោក ឆន សុវណ្ណារាជ ប្រកាសសូមអភ័យទោស ចំពោះម្ចាស់កម្មវិធីទាំងអស់ ដែលខ្លួនសម្រេចលុបចោល យ៉ាងតក់ក្រហល ដោយសារគ្រួសារមានទុក្ខជាទម្ងន់ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ឆន សុវណ្ណរាជ “Chhorn Sovannareach” បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយ ម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួល ណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់។ ខ្ញុំបាទសូមអភ័យទោស ដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណះភាពហើយដោយរោគលើសឈាមនឹងគាំងបេះដូង សូមអភ័យទោស »។
ខ្ញុំបាទ និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ដោយសារម្តាយជាទីស្រលាញ់របស់ខ្ញុំ បានលាចាកលោកទៅកាន់ទីឋានបរមសុខកាលពីយប់មិញ ដូច្នេះខ្ញុំបាទ និងក្រុមគ្រួសារទាំងមូលបានរៀបចំពិធីបុណ្យសព នៅគេហដ្ឋានយើងខ្ញុំដែលមានអាស័យដ្ឋាននៅផ្ទះលេខ 59E0 ផ្លូវលំលេខ 5 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ 1 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សូមបងប្អូន និងញាតិមិត្តជិតឆ្ងាយទាំងអស់ជ្រាបជាដំណឹង។ សម្រាប់ពត៍មានអំពីទីតាំងពិធីបុណ្យសព សូមទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ដូចខាងក្រោម:- 096 660 9606 / 077 399 399
(សូមអធ្យាស្រ័យដោយការជូនដំណឹងនេះគឺសម្រាប់បងប្អូនសាច់ញាតិតែប៉ុណ្ណោះ មិនមានន័យដើម្បីការជួបជុំ ដែលផ្ទុយពីបម្រាមរបស់រាជរដ្ឋាភិបាលនោះទេ ដោយយើងខ្ញុំនូវតែប្រកាន់ភ្ជាប់ 3 ការពារ 3 កុំ ????)៕