រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៥៦០នាក់ ខណៈមានករណីជាសះស្បើយ ៥៣៧នាក់ និងស្លាប់៩នាក់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លងជំងឺកូវីីដ១៩​ ថ្មី ចំនួន៥៦០នាក់បន្ថែមទៀត ខណៈជាសះស្បើយ៥៣៧ នាក់ និងស្លាប់៩នាក់ ។

ក្រសួងបញ្ជាក់ថា ក្នុងនោះករណីឆ្លងសហគមន៍ ៥៤៥ នាក់ អ្នកដំណើរពីបរទេស១៥ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជា អ្នកឆ្លងសរុប​ ២៥,២០៥ នាក់ អ្នកជាសះស្បើយ ១៧,៧០២ នាក់ និងអ្នកស្លាប់១៧៧ នាក់។