ភ្នំពេញ៖ ក្រោយមានការណែនាំ ពីលោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋក្នុងក្រុងច្បារមន ដែលមានអាជីវកម្ម អាហារដ្ឋាន ខារ៉ាអូខេ និងលក់ភេសជ្ជៈ កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១ គឺ រុះរើផ្លាកសញ្ញា រឺ បដា ដែលមានរូបសញ្ញាគ្រឿងស្រវឹង ដោយគ្មានភាពស្ទាក់ស្ទើរ និងគោរពយ៉ាងម៉ឺងម៉ាត់រាល់ការសំណូមពរក៏ដូចជា ការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
រដ្ឋបាលក្រុងច្បារមន បានបញ្ជាក់ថា ចំពោះផ្លាកសញ្ញា ឬបដា ដែលនៅសល់ គឺចាំក្រុមហ៊ុនជាអ្នកមករុះរើ បន្ថែមទៀត ។
រដ្ឋបាលក្រុង សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូន ពូមាមីង ដែលបានសហការណ៍ ដើម្បីឱ្យកំពង់ស្ពឺយើងក្លាយជាខេត្ត គម្រូ និងនាំមុខគេ ខាងសណ្តាប់ធ្នាប់ សាធារណៈ ។ គឺជាមុខមាត់ខេត្ត របស់យើង និងជាមុខមាត់ របស់ប្រជាជន ក្នុងខេត្តយើង៕