ភ្នំពេញ៖ ឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់ គ្រប់រឿងនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ប្រាប់ទៅវិញច្បាស់ៗថា មិនមែនលោកតាម តោងភាពល្បីក្មួយប្រុញនោះទេ គឺលោកខំស្វែងរកការងារ សមនឹងទេពកោសល្យ ឲ្យនាយប្រុញ បានធ្វើទៀតផង។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសង្កត់ធ្ងន់ថា «មិនមែនខ្ញុំតាមតោង ភាពល្បីក្មួយប្រុញនោះទេ ក៏ប៉ុន្តែខ្ញុំតាមជួយក្មួយប្រុញ មិនត្រឹមតែឧបត្ថម្ភ ក្មួយនូវថវិកា នោះឡើយ គឺថាខ្ញុំខំស្វែង រកការងារសមនឹង ទេពកោសល្យក្មួយ ឲ្យក្មួយបានធ្វើទៀត ដូច្នេះសូមអ្នករិះគន់ខ្ញុំ គ្រប់រឿងមេត្តា ជ្រាបផងចុះ»។
សូមរំលឹកថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ជាសប្បុរសជនម្នាក់ដែលបានចេញមុខកៀរគរថវិកា ជួយសាងសង់ផ្ទះ ជូនគ្រួសារនាយប្រុញ មុនគេ បន្ទាប់មកទៀត ក៏មានសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជាបន្តបន្ទាប់ បានរួមគ្នាជួយគ្រួសារ នាយប្រុញ តាមរយៈលោក ពេជ្រ ស្រស់ ផងដែរ៕