ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង០១លើក បណ្តាលឱ្យឆេះផ្ទះ ០១ខ្នង និងសម្ភារៈក្នុងផ្ទះមួយចំនួន របស់ម្ចាស់ផ្ទះឈ្មោះ ងួនយ៉ឺនភេប្រុស អាយុ៦៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការរាយការណ៍ ពីសមត្ថកិច្ចបានឱ្យដឹងថា ការខូចខាតក្នុងអគ្គិភ័យខាងលើរួមមាន ៖ផ្ទះទាមសង់ជាប់ដីទំហំ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង), គ្រែ០២ (ខូចខាតទាំងស្រុង), -ទូរទស្សន៍ចំនួន០១គ្រឿង (ខូចខាតទាំងស្រុង), -ម៉ាស៊ីនបោកខោអាវចំនួន ០១គ្រឿង និងសម្ភារក្នុងផ្ទះមួយចំនួនតូច (ខូចខាតទាំងស្រុង) សរុបការខូចខាតចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល)។
ចំពោះមូលហេតុគឺបណ្តាលមកពីឈ្មោះ យ៉េន ភារូ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន (បែកថ្នាំ)បានដុតផ្ទះខ្លួនឯងចោល។
ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចេញរថយន្តពន្លត់អគ្គីភ័យស្រុក០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ទើបអាចគ្រប់គ្រងស្ថានការ និងបញ្ឈប់អគ្គិភ័យបានទាំងស្រុង ៕