ភ្នំពេញ៖ បុរសម្នាក់លោតពី លើអគារកម្ពស់ជាច្រើនជាន់ ធ្លាក់មកក្រោមតែមិនស្លាប់ បង្កការភ្ញាក់ផ្អើលតាមផ្លូវ២៨៨ ជិតរង្វង់មូលផ្សាដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់ទំនងជាប្រើប្រាស់ សារធាតុញៀនលើសកម្រឹតបានស្រែកឡូឡា រួចលោតពីលើអគារកម្ពស់ជាច្រើនជាន់។ ជននេះឈ្មោះ យន ពិសិដ្ឋ ភេទ ប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សាដើមថ្លូវ មានស្រុកកំណើតនៅខេត្តព្រៃវែង។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឮសំឡេងស្រែកឡូឡាខ្លាំងៗ ចេញពីលើអគារជាន់ខាងលើ ដោយពុំទាន់ដឹងថាជារឿងអ្វី បន្ទាប់មកពួកគាត់ក៏បានឃើញ បុរសម្នាក់លោតចុះមកក្រោម ដល់ដីដោយផ្កាប់មុខតែមិនស្លាប់ ៕




