បុរសម្នាក់រមាស់ដៃ ដុតផ្ទះខ្លួនឯងឆេះខ្ទេច និងរាលដាលឆេះផ្ទះអ្នកជិតខាងអស់ ២ខ្នងទៀត

0

ភ្នំពេញ៖ ផ្ទះចំនួន៣ខ្នង ត្រូវភ្លើងឆេះអស់ទាំងស្រុង បង្កឡើងដោយបុរសម្នាក់ជាម្ចាស់ផ្ទះ ១ខ្នងបានដុតបំផ្លាញ និងរាលដាលដល់ផ្ទះអ្នកដទៃ។ ករណីនេះកើតឡើងនៅភូមិស្វាយអំពា ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ កាលពីវេលាម៉ោងជាង ២រំលងអធ្រាត្រ ចូលនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

ជនបង្កឈ្មោះ សែម សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយអំពា ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ជននេះបានដុតផ្ទះខ្លួនឯង មិនទាន់ដឹងពីមូលហេតុ ដែលផ្ទះមានទំហំទទឹង ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងស័ង្កសីរនាបក្តារ។

ផ្ទះទី២ម្នាស់ឈ្មោះខាន់វីរ: ភេទប្រុស អាយុ៣៧ ឆ្នាំ នៅភូមិឃុំជាមួយគ្នា ទទឹង៥ម៉ែត្របណ្តោយ៦ម៉ែត្រ មួយខ្នងប្រក់ស័ង្កសីជញ្ជាំងស័ង្កសីរនាបក្តារ។ ផ្ទះម្ចាស់ឈ្មោះសាន់មុន្នីរត្ថ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នាផ្ទះមួយខ្នងទទឹង ៥ម៉ែត្របណ្ដោយ៦ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តាររនាបទាំង ៣ខ្នងឆេះអស់គ្មានសល់រួមទាំងសម្ភារ។

ហេតុការណ៍ខាងលើនេះកម្លាំងសមត្ថកិច្ច ក្រុមអគ្គិភ័យអន្តរាគមន៍របស់ស្នងការខេត្ត បានចេញរថយន្ត ចុះទៅពន្លត់អស់ទឹកចំនួន ១រថយន្តទើបរលត់ ៕