ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤៨៨នាក់ ខណៈមានអ្នកជាសះស្បើយ ៦៤០ នាក់ និងស្លាប់២នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៧៣ នាក់និង អ្នកដំណើរពីបរទេស និង១៥ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៤,៦៤៥ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៧,១៦៤ នាក់ និងមានអ្នកស្លាប់១៦៧ នាក់៕