ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាស្រវឹងគ្មានថ្ងៃលោះ បានខ្យល់គរអង្គុយស្លាប់លើម៉ូតូ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងមុខសណ្ឋាគារ សុខាសៀមរាប (ផ្លូ៦០ម៉ែត) ស្ថិតក្នុងក្រុមទី៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បុរសរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី ហៅចិន អាយុ ៤១ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុនពេលកើតហេតុ ស្នាក់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ជនរងគ្រោះ អង្គុយស្លាប់ លើម៉ូតូ ម៉ាក Honda Zoomer X ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1V-០៥៨៥ ។
តាមការសាកសួរ ពីសាច់ញាតិ ជនរងគ្រោះអតីតជាអ្នករត់ម៉ូតូកង់ ៣ ដឹកភ្ញៀវ លុះពេលជម្ងឺរាតត្បាត វាយលុកអត់មានភ្ញៀវដឹក ក៍ក្លាយទៅជាដើរផឹកស៊ីស្រវឹងខួប។ តាមការសាកសួរ ជនរងគ្រោះស្រវឹងស្រា ឈប់ម៉ូតូដេកលើផ្លូវ ហើយត្រូវពលរដ្ឋ ឃើញហេតុការណ៍ នាំយកម៉ូតូ ទៅចតក្បែរផ្លូវ កន្លែងកើតហេតុអង្គុយ និងដេកលើម៉ូតូ នៅទីនោះតែម្តង។ ឆ្លងកាត់ការពិនិត្យ ករណីនេះ ជនរងគ្រោះ ស្រវឹងខ្យល់គរស្លាប់ មិនពាក់ពន្ធ័នឹងបទល្មើស នោះឡើយ៕



