ស្ត្រីម្នាក់នាំកូនតូចមុជទឹក មុខផ្ទះអត់ពាក់ម៉ាស់ ត្រូវអាជ្ញាធរផាកពិន័យ ៥០ដុល្លារ

0

ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនីហ្វេសប៊ុកឈ្មោះ Oun Leak បង្ហោះថា “សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លេតសោះ មកផាកលុយ $50 ដុលារដែរមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការប្រមាន លើកទី1 មកដល់ភ្លាមអត់និយាយណែនាំ ទេហាឡើងផាកលុយតែម្តង សំខាន់គាត់អត់អោយថតរូបផុសទេ បើរ គាត់ធ្វើរឿងត្រូវហេតុអីត្រូខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្តទាំងគ្នាណា ប្រហែសតែ5នាទីគាត់មកស្ងាត់ៗ“ ។

ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុសូមជំរាបថា កាលពីថ្ងៃទី​២០​ ខែ​ឧសភា​ ឆ្នាំ២០២១ វេលាម៉ោង​ ១៥:០០នាទី លោកវរសេនីយ៍ត្រី​ ផាត់​ សោភ័ណ​ ជាប្រធានក្រុមល្បាតចល័ត ក្នុងភូមិសាស្រ្តសង្កាត់លេខ៤​ ដែលកំពុងដឹកនាំក្រុម ចុះល្បាតនិង រឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃើញស្រ្តីម្នាក់​ ក្មេងតូចម្នាក់​ និងបុរស់ម្នាក់​ នៅក្បែរគ្នា​ នៅចំណុចផ្លូវអូរ៣​ ការ៉ាសាំង PTT ដោយពុំមានពាក់ម៉ាស់ (មិនមានម៉ាស់ជាប់ខ្លួនតែម្ដង)​ ហើយស្ត្រីខាងលើក៏បានពរក្មេងគេចខ្លួន បាត់​ដោយពុំស្ដាប់ការណែនាំ នៅសល់តែបុរសម្នាក់ជនជាតិចិន​ ក្រុមការងារក៏បានអោយម៉ាស់គាត់ និងធ្វើការណែនាំគាត់អោយពាក់ម៉ាស់​ រួចពន្យល់អោយយល់ដឹងពីការផាក់ពិន័យ​ គាត់ក៌ព្រមទទួលស្គាល់កំហុស​ និងយល់ព្រមបង់ពិន័យ​។

ដោយឡែក ស្រ្តីម្នាក់ខាងលើនោះ ដែលរត់គេចខ្លួនចូលទៅក្នុងអគារស្នាក់នៅ ​មិនព្រមចេញមកស្ដាប់ការណែនាំ របស់សមត្ថកិច្ចទេ​ លុះប្រហែលជាកន្លះម៉ោង ក្រោយដោយមានមិត្តរបស់គាត់ទៅ ហៅគាត់ទើបគាត់ព្រមចេញមក​ ស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងបានយល់ព្រមដោយស្ម័គ្រចិត្ត ក្នុងការបង់ពិន័យ ចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងការ មិនគោរពទៅនឹងវិធានការរដ្ឋបាល ៕