ឃាត់ខ្លួន ជនជាតិថៃ-ខ្មែរ ៩នាក់ ប្រុងលួចឆ្លងដែនខុសច្បាប់

0

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ បញ្ហាលួចឆ្លងដែនខុសច្បាប់ នៅតែបន្តកើតមានឡើង ជាង់ស្ដែង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នគរបាល ការពារព្រំដែន បានធ្វើការឃាត់ខ្លួនជនជាតិថៃនិងជនជាតិខ្មែរ ចំនួន៩នាក់ នៅតាមច្រករបៀងពីរផ្សេងគ្នា។

កម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែន គោកលេខ៨០៧ បានឱ្យដឹងថា ជនជាតិថៃ៤នាក់ មករកការងារធ្វើនៅប៉ោយប៉ែត នៅពេលដែលឆ្លង រីករាលដាលកូវីដ១៩ គ្មានការងារត្រឡប់ទៅវិញ តាមច្រកបឹងត្រកួនត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង១នឹង២០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ក្នុងភូមិសាស្គ្រឃុំគោករមៀត ស្រុកថ្មពួក។

ជនជាតិថៃត្រូវឃាត់ខ្លួន៤នាក់រួមមាន៖
១.ឈ្មោះ Chettha Khokkruad ភេទប្រុសអាយុ២៦ឆ្នាំ
២.ឈ្មោះ Woraphan Kumprasit ភេទប្រុសអាយុ២៣ឆ្នាំ
៣.ឈ្មោះ Natthawut Auttama ភេទប្រុសអាយុ១៧ឆ្នាំ
៤.ឈ្មោះ Watcharaphon Phetpha ភេទប្រុសអាយុ២២ឆ្នាំដែលរស់នៅខេត្តស្រៈកែវប្រទេសថៃ។

កម្លាំងនគបាលបាន បញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនជាតិថៃ៤នាក់ បញ្ជូនទៅសាកសួរ តាមចម្លើយសារភាព គឺពួកបានមកពីប្រទេសថៃ រកការងារកាស៊ីណូ ធ្វើនៅក្រុងប៉ោយប៉ែត កាលអំឡុងខែមីនា ឆ្នាំ២០២១ តាមច្រករបៀងណង់ចាន់ ក្នុងភូមិសាស្គ្រឃុំអូបីជាន់ ស្រុកអូរជ្រៅ ទៅក្រុងប៉ោយប៉ែត ដើម្បីរកការងារ ធ្វើក្រោយកូវីដ១៩ រីករាលដាល និងបិតខ្ទប់ គ្មានការងារធ្វើបានសុំបងប្អូន សាច់ញាតិស្នាក់ ខេត្តបន្ទាយមានជ័យ ហើយចង់ត្រឡប់ ទៅស្រុកកំណើតវិញ តាមច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន រៀបចំឯកសារប្រាគល់ ជូនកម្លាំងនគរបាល ផ្នែកអន្តោប្រវេស ស្រុកថ្មពួក ដើម្បីអនុវត្តតាមនីតិវិធាននៃច្បាប់ ។

ដោយឡែកនៅថ្ងៃដដែលនេះ នៅចំណុចភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនជាតិថៃ៤នាក់និងខ្មែរម្នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា
លោកវរសេនីយ៍ រស់ ពិសិទ្ធិ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានប្រាប់ថា ជនជាតិថៃដែលត្រូវឃាត់ខ្លួនមាន

១.ឈ្មោះ Kittichai Ngiyueng ភេទប្រុសអាយុ២៨ឆ្នាំ
២.ឈ្មោះ Missvalaigon Chudkratok ភេទស្រីអាយុ២៧ឆ្នាំ
៣.ឈ្មោះ Chanveng Tadhom ភេទប្រុសអាយុ៣០ឆ្នាំ
៤.ឈ្មោះ Pataradet Chaibunyarat ភេទប្រុសអាយុ២៩ឆ្នាំ
៥.ឈ្មោះ ណុក ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ(ជនជាតិខ្មែរអ្នករត់ម៉ូតូឌុប)រស់នៅសង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា នៅពេលឃាត់ឃាត់ខ្លួនជនជាតិថៃ​ គឺកម្លាំងវរៈសេនាតូចនគរបាលព្រំដែនគោកលេខ៩១១ បានចេញល្បាត តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានប្រទះឃើញជនជាតិថៃចំនួន៤នាក់ ស្រីម្នាក់ ដែលលួចឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀង ហើយមានជនជាតិខ្មែរម្នាក់ និងម៉ូតូ១គ្រឿង ជាអ្នករត់ម៉ូតូឌុប បានចាំទទួលត្រូវបានឃាត់បាន៥នាក់ ជនជាតិថៃ៤នាក់ ត្រូវបានបញ្ជូន អោយក្រុមគ្រូពេទ្យយកសំណាក ធ្វើតេស្តរហ័ស(Rapitd Test)លទ្ធផអវិជ្ជមានកូវីដ-១៩ ហើយប្រគល់ជូនកម្លាំង ផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ខុសច្បាប់៕