ភ្នំពេញ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ និងនគរបាលស្រុកបានចាប់ជនសង្ស័យម្នាក់ បន្ទាប់បីយកកាំបិតចុងស្រួច ចាក់ដៃគូបណ្ដាលឱ្យរងរបួសធ្ងន់។ ករណីនេះបានកើតនៅ ត្រង់ចំណុចផ្ទះឪពុកម្ដាយជនសង្ស័យ ស្ថិតនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
ជនសង្ស័យឈ្មោះ ម៉ក់ ភារិន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្ដាយ ក្នុងភូមិឃុំកើតហេតុ។ សមត្ថកិច្ចចាប់ជនសង្ស័យរូបនេះ គឺគេបានយកកាំបិតចុងស្រួចចាក់លើឈ្មោះ ស្រី សុខា ភេទប្រុស អាយុ ២៣ឆ្នាំនៅភូមិគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យឱ្យរបួសធ្ងន់ ។
នៅយប់ថ្ងៃទី១៩ ឧសភា ជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួន សំដៅតូបលក់ប្រហិត ហើយក៏យកកូនកាំបិតចុងស្រួច ពីអ្នកលក់ចាក់ជនរងគ្រោះចំស្មាស្ដាំ បណ្ដាលឱ្យរងរបួសធ្ងន់ព្រោះរឿងគំនុំ។ ចំណែកសង្ស័យដើរទៅពួនលើផ្ទះ ត្រូវកម្លាំងសមត្ថកិច្ច ព័ទ្ធចាប់ខ្លួនតែម្តង ៕



