Neymar ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain បានប្រកាសលើបណ្ដាញសង្គមរបស់គេថា គេទទួលបានវ៉ាក់សាំងការពារកូវីដ ដូសដំបូងហើយ។
កីឡាករសញ្ជាតិប្រេស៊ីល បានបង្ហោះវីដេអូលើបណ្ដាញសង្គម Instagram កាលពីម្សិលមិល ប្រាប់ទៅអ្នកតាមដានរបស់គេទាំង ១៥១លាន អំពីការទទួលបានវ៉ាក់សាំងរបស់ខ្លួន។ Neymar បានបង្ហាញភាពរីករាយ បន្ទាប់ពីទទួលបានវ៉ាក់សាំង មុនពេលជូនពរពិភពលោក ឲ្យត្រឡប់វិលរកភាពដើមឆាប់ៗ។
កីឡាករវ័យ ២៩ឆ្នាំ ដែលធ្លាប់តេស្ដវិជ្ជមានជំងឺកូវីដ-១៩ កាលពីខែកញ្ញា ឆ្នាំមុន បានសរសេរភ្ជាប់ជាមួយវីដេអូរបស់ខ្លួនថា៖ “ក្រោយរងចាំអស់ជាយូរ ឥលូវដល់វេនរបស់ខ្ញុំហើយ”។ ខ្ញុំសង្ឃឹមថា គ្រប់យ៉ាងត្រឡប់រកភាពធម្មតាឆាប់ៗ ហើយមិនមែនតែប្រទេសប្រេស៊ីលរបស់ខ្ញុំទេ ប៉ុន្តែគឺជុំវិញពិភពលោក គួរតែទទួលបានវ៉ាក់សាំង”៕