ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១០នាក់ ជាករណីឆ្លងចូលក្នុងសហគមន៍ និងមានអ្នកជំងឺថ្មីម្នាក់ទៀតបានស្លាប់ ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី២០ ឧសភា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទាំង១១នាក់ ក្នុងនោះស្លាប់ម្នាក់ ។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
រដ្ឋបាលខេត្តព្រៃវែង ក៏បានអំពាវនាវដល់អ្នក ដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង១០នាក់ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ៕












