ភ្នំពេញ៖ បុរសចំណាស់ម្នាក់ បានចុះរាវខ្ចៅនិងបេះផ្លែឈូក ឱ្យចៅក្នុងអាងទឹកបណ្តាលឱ្យលង់ស្លាប់។ ហេតុការណ៍នេះបានកើតឡើង នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ ឯម រុណ អាយុ៧២ឆ្នាំ នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុជនរងគ្រោះ បានចុះទៅក្នុងអាងទឹកក្តឹបថ្ម ដើម្បីរាវខ្ចៅនិងបេះផ្លែឈូកឱ្យចៅ។ ពេលនោះក៏ស្រាប់តែលង់ទឹក ហើយចៅគាត់បានស្រែកឱ្យគេជួយ ពេលចុះទៅជួយស្រង់មកនិងបានបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែជាអកុសលគាត់បានស្លាប់ ៕


