ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៩៣នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦១២នាក់ និងស្លាប់៣នាក់
ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៩២នាក់ និងអ្នកដំណើរពីបរទេស១នាក់។
សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៣ ២៨២ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ១៤ ៩៥៥ នាក់ និងមានអ្នកស្លាប់១៥៩នាក់៕
