Fernandes ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ​របស់​បិសាច​ក្រហម Manchester United

0

ខ្សែបម្រើ Bruno Fernandes បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ របស់​ក្លិប​បិសាច​ក្រហម Manchester United (Sir Matt Busby Player of the Year) ដែល​នេះ​ជា​លើក​ទី​២​ហើយ ​ដែល​គេ​ស្រវា​យក​ពានរង្វាន់​ដ៏​គួរ​ឲ្យ​រំភើប​នេះ​។

អ្នកគាំទ្រ​របស់ Manchester United ទូ​ទាំង​ពិភពលោក បាន​បោះ​ឆ្នោត​ឲ្យ​គេ​ឈ្នះ​ពាន​នេះ​ដោយ​ទទួល​បាន​លទ្ធផល​សំឡេង​ឆ្នោត​ដល់​ទៅ ៦៣​ភាគរយ បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​កាល់​រូប​នេះ​រកបាន ២៨​គ្រាប់ និង​ស៊ុត​បញ្ចូល​ទី ១៧​គ្រាប់​នៅ​រដូវ​កាល​នេះ​។

ខ្សែបម្រើ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ២៦​ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​មក Man UTD នៅ​ខែមករា​ឆ្នាំ​មុន ប៉ុន្តែ​ចំណាយពេល​ត្រឹម​មួយ​ឆ្នាំ​ជាង និង​បាន​បំបែក​កំណត់​ត្រា​របស់​អតីត​ខ្សែបម្រើ Frank Lampard ដោយ​ក្លាយជា​ខ្សែបម្រើ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ Premier League ក្នុង​មួយ​រដូវ​កាល​៕