ភ្នំពេញ៖ សាលាសង្កាត់ស្ទឹងមានជ័យ បានប្រកាសឲ្យដឹងពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ឧសភា ក្នុងនោះមាន ៧នាក់ ស្ថិតនៅទីតាំងថ្មីនៃអគារបន្ទប់ជួល នៅខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣
យោងតាមហ្វេសប៊ុក សាលាសង្កាត់ស្ទឹងមានជ័យ បានបញ្ជាក់ថា «យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនអាចភ្លេចយើងទេ សូមចូលរួម អនុវត្តនៅវិធានការ ការពារ ទប់ទល់ ៣កុំ ៣ការពារ ! ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅទីតាំងថ្មី អាគារបន្ទប់ជួល សរុប ៣៧បន្ទប់ ទៅពិនិត្យសំណាក រកឃើញ វិជ្ជមានកូវីដ១៩ សរុប៧នាក់ ស្រី៣នាក់ នៅខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ និង មួយទីតាំងទៀតស្ថិតនៅ ផ្ទះជួល សរុប ១០បន្ទប់ រកឃើញ វិជ្ជមានកូវីដ១៩ ម្នាក់ ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ» ៕




