ចា​ប់​ខ្លួ​នជ​ន​ស​ង្ស័​យម្នា​ក់ ពា​ក់​ព័​ន្ធ​ក​រ​ណី រំ​លោ​ភ​ស​ម្លា​ប់

0

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី មានប្រជាពលរដ្ឋរា​យ​កា​រ​ណ៍ បាន​ប្រ​ទះ​ឃើ​ញ​សា​ក​ស​ព​អ​ណ្តែ​ត​ទឹក នៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីទទួល​បា​ន​ព័​ត៌​មា​ន​ភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំក​ម្លាំ​ងជំ​នា​ញ​ផែ​ន​ព្រ​ហ្ម​ទ​ណ្ឌ និងនៃអធិការដ្ឋាន នគរបាលស្រុកចុងកាល់ ចុះស្រាវជ្រា​វ​សា​​វ​តា​ជ​ន​រង​គ្រោះ​មានឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុខរបរកសិករ។

តាម​កា​រ​បំ​ភ្លឺ​ពីឪពុក-ម្តាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី ក្មេងស្រី​រ​ង​គ្រោះ​ បានជិះកង់ទៅបេះព្រីងទុំនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲ្យជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី ទើបប្រ​ទះ​ឃើ​ញ​ស​ព​ដេ​ក​ស្លា​ប់​តែម្តង។

បន្ទាប់ពីជំនាញបានធ្វើកោ​ស​ល្យ​វិ​ច្ច័យ និងស្រាវជ្រា​វស៊ើ​ប​អ​ង្កេ​ត យើងកំណត់បានមុខសញ្ញា និងឈានដល់កា​រ​ឃា​ត់​ខ្លួ​ន​ជនស​ង្ស័​យឈ្មោះ អឿម សារី (ហៅស្រ៊ី) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្រោយធ្វើការសា​ក​សួ​រ​ជ​ន​ស​ង្ស័​យ​បាន​សា​រ​ភា​ព​ថា ៖ ខ្លួនពិតជាបានធ្វើស​ក​ម្ម​ភាព ចា​ប់​រំ​លោ​ភ និងស​ម្លា​ប់​ជនរងគ្រោះពិតប្រាកដមែន រួចហើយយក​សា​ក​ស​ព ទៅបោះ​ចោ​លក្នុងត្រពាំង ដែលមានព្រៃស្តុក រីឯកង់របស់ជ​ន​រ​ង​គ្រោះ យកទៅទំលាក់ចូល ក្នុងអូរចម្ងាយពីកន្លែ​ង​កើ​ត ហេ​តុ​ប្រហែល ២០០ម៉ែត្រ។

បច្ចុប្នន្ន​ជ​ន​ស​ង្ស័​យខាងលើ ត្រូវបានក​ម្លាំ​ងជំ​នា​ញ​កំពុ​ងសា​ក​សួ​រ​ និងក​សា​ង​សំ​ណុំ​រឿ​ង​ប​ញ្ជូ​ន​ទៅ​តុ​លា​កា​រ​អ​នុ​វ​ត្ត​តា​ម​នី​តិ​វិ​ធី​ច្បា​ប់៕