ករណីក្មេងស្ទាវកាប់គ្នាឆៅៗ នៅស្រុកព្រៃកប្បាស! ឧត្ដមសេនីយ៍ ទី ចំរើនកុសល ចោទសួរថា តើសមត្ថកិច្ចដឹងហើយឬនៅ?

0

ភ្នំពេញ៖ ក្រោយពីទទួលបានវីដេអូរូបភាព ក្មេងស្ទាវកាប់ចាក់គ្នាឆៅៗ ដែលកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវនោះ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានចោទជាសំណួរថា តើរឿងមួយនេះសមត្ថកិច្ច បានជ្រាបហើយឬនៅ? ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅពញរឹកថ្ងៃទី១៨ ឧសភានេះ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានសរសេរយ៉ាងដូច្នេះថា «តើរឿងមួយនេះសមត្ថកិច្ច បានជ្រាបហើយឬនៅ? លឺថាកើតឡើងថ្ងៃ16-5- 2021 នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ (បញ្ជាក់ក្រុមជនដៃដល់គឺ នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ) ។ ប្រភពបានមកពីអ្នកប្រើប្រាស់ ហ្វេសបុកផ្ញើមកឲ្យជួយផ្សាយ» ។