ហានិភ័យ! រកឃើញអ្នកលក់ម៉ូតូ នៅគិរីរម្យ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងពីការ រកឃើញអ្នកលក់ម៉ូតូ នៅកន្លែងទិញលក់ម៉ូតូ (រោងកុនគីរីរម្យ) ឈ្មោះ “ដាន ចំណាន”​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៦៨ ផ្លូវ២៧៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ឆ្លងកូវីដ១៩ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ អ្នកលក់នៅទីតាំងខាងលើ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ៕