បុគ្គលិកធនាគារ ស៊ិនហាន សាខាមុនីវង្ស ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ធនាគារ ស៊ិនហាន សាខាមុនីវង្ស (Shinhan​ Bank) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​៤២៣-៤២៥ ផ្លូវមន្នីវង្ស(៩៣)​កែងផ្លូវ ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការខាងផ្នែកប្រាក់កម្ចី នៅទីតាំងខាងលើនេះ ៕