ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ជាមួយគ្នានោះសូមបងប្អូន ចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ចំពោះអ្នកសង្ស័យឆ្លងកូវីដ-១៩ (៣ការពារ ៣កុំ)។
ប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែង ស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។