ម៉ូតូ២គ្រឿងបុ​​​ក​គ្នាពេញទំ​ហឹង បណ្តាលឲ្យនាយ​ប៉ុ​ស្តិ៍ នគរបាលរដ្ឋបាលប្រាំបីមុម ស្លា​ប់​ភ្លា​មៗ

0

ភ្នំពេញ៖ កាលពីវេលាម៉ោង៨ និង ៣០នាទី ថ្ងៃទី១៦ ខែឧសាភា ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ៤៤ (ចន្លោះគីឡូម៉ែត្រ១១៤~១១៥) ត្រង់ចំណុចភូមិត្បែងប្រ​ជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករ​ណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍ រវាងម៉ូតូ បុ​ក​ម៉ូ​តូ បើកបរស្រ​បទិសគ្នា ពីទិសខាងកើត ទៅទិសខាងលិច ។

ម៉ូតូម៉ាកនិច C110ពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ1P-1644 អ្នកបើកបរ​ឈ្មោះ ទិត្យ សំអាង ភេទប្រុស អាយុ ២៨ឆ្នាំ (របួ​​ស​ធ្ង​ន់​បញ្ជូ​នទៅពេ​ទ្យ​បង្អែកឧដុង្គ) ជិះឌុប​គ្នា២នាក់ ÷
១/.ឈ្មោះ អាង អៀម ភេទប្រុស អាយុ១៨ឆ្នាំ (រ​បួ​សស្រាល)
២/.ឈ្មោះ អាង សុខឃីម ភេទប្រុស អាយុ១៦ឆ្នាំ (រ​បួ​សស្រាល)

ទាំង៣នាក់ ពាក់មួកសុ​វត្ថិភាព​ត្រឹមត្រូវ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើក​ប​រ​ក្នុងល្បឿនលឿន លុះបើកបរមកដល់ចំណុចខាងលើ បាន​បុ​ក​ជាមួយនឹងម៉ូតូ ០១គ្រឿងម៉ាកស្មាស់រ៉េវ៉ូ សេរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ៩៣៤៣ អ្នកបើកប​រ​ឈ្មោះ ជុន សាវុធ (ហៅ ផង់) ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនគរបាលជាតិ មានឋានន្តរសក្តិ អនុសេនីយ៍ឯក ឋាន:នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំបីមុម នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ពាក់មួកសុវត្តិភាពត្រឹមត្រូវ) រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើ​ក​ប​រ​ស្របទិសគ្នា រួចហើយបត់ឆ្វេងឆ្លងគន្លងទ្រូងផ្លូវ ក្នុងគោលបំណងចូលប៉ុស្តិ៍នគរបាលប្រាំបីមុម ដោយបានប្រើភ្លើងស៊ីញ៉ូបត់ត្រឹមត្រូវ បណ្តាលឲ្យរ​ង​រ​បួ​ស​ធ្ង​ន់ និងបានស្លា​ប់​តាមផ្លូវពេលបញ្ជូ​នទៅមន្ទី​រ​ពេ​ទ្យបង្អែកឧដុង្គ ។

ចំណែកម៉ូតូទាំង ២គ្រឿង ខូ​ច​ខា​តកម្រិត​ស្រាល បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនី​តិវិ​ធីច្បា​ប់ ។ ស​ព​យ​ក​ទៅតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សូមបងប្អូនសាច់​ញា​តិ ជិតឆ្ងាយ ទុកជាសេច​ក្តី​ជូ​នដំ​ណឹងបានជ្រាប៕