ភ្នំពេញ៖ បុរស ២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសាររន្ទះបាញ់ស្លាប់ម្នាក់កំពុងស្ទួចត្រី និងម្នាក់ទៀតកំពុងទប់ភ្លឺសែ្រ ក្រោមមេឃកំពុងភ្លៀង។
ករណីរន្ទះបាញ់នេះបានកើតឡើង ២លើកផ្សេងគ្នាកាលពីចុងសប្តាហ៍កន្លងមកនេះ នៅត្រង់មាត់ស្ទឹងបាសាក់ ក្នុងក្រុមទី៤ ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី និងមួយកន្លែងទៀត កើតឡើងនៅក្នុងភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
បុរសដែលរន្ទះបាញ់ឈ្មោះ ចយ ចន្ទរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ មឿង ចន្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះនៅថ្ងៃកើតហេតុបានចុះ ទៅទីវាលតំបន់ប្រឈមក៏ត្រូវរន្ទះបាញ់ស្រោច មកលើបណ្តាលឱ្យស្លាប់តែម្តង ៕


