ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្ម ជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យ ដែលរស់នៅម្ដុំផ្សារ K Mall សរុបបានចំនួន ១៣៦២នាក់ ក្នុងនោះវិជ្ជមាន ៨៥នាក់ ។
យោងតាមហ្វេសប៊ុក TYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កាលពី ៨ម៉ោងមុន បានបញ្ជាក់ថា «មិនថាយប់ឬថ្ងៃ នេះជាភារកិច្ចជាចាំបាច់សម្រាប់ក្រុមគ្រូពេទ្យរបស់យើង ។ សូមបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងកិច្ចការពារពីជំងឺកូវីដ១៩ ។ រាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង ដែលបងប្អូនរស់នៅម្ដុំផ្សារ K Mall
សរុបបានចំនួន ១៣៦២ / វិជ្ជមាន ៨៥នាក់» ។