សង្វេគណាស់! កុមារីអាយុ ៤ឆ្នាំម្នាក់ ជិះកង់លេងជ្រុលធ្លាក់ចូលស្រះ ឈ្លក់ទឹកស្លាប់…

0

ភ្នំពេញ៖ ក្មេងស្រីតូចម្នាក់ជិះកង់ មិនសូវស្ទាត់ជ្រុលធ្លាក់ចូលស្រះ បណ្ដាលឱ្យឈ្លក់ទឹក អ្នកភូមិជួយសង្គ្រោះមិនទាន់ បណ្តាលឱ្យសា្លប់។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ កាលពីវេលារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

ក្មេងស្រីរងគ្រោះឈ្មោះ ឆាន ចាន់រ៉ា អាយុ៤ឆ្នាំ រស់នៅភូមិកើតហេតុ ។

មុនពេលកើតហេតុ គេឃើញក្មេងស្រីតូចជិះកង់ ទៅម្តុំស្រះខាងក្រោយផ្ទះរបស់ខ្លួន តែម្នាក់ឯងដោយជិះមិន សូវស្ទាត់នៅឡើយទេ។ អ្នកភូមិម្នាក់ៗមិនបានចាប់អារម្មណ៍ ហើយក្រោយមកស្រាប់តែ មានការភ្ញាក់ផ្អើលថា ក្មេងស្រីបានលង់ទឹកស្រះ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ៕