ភ្នំពេញ៖ បុរសជាកម្មករជនជាតិវៀតណាមម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសារតែជំពាក់បំណុលគេច្រើនពេក ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចការដ្ឋាន២ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ Huynh Huu Vinh ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករក្រមហ៊ុនហ័ងអាញ់យ៉ាឡាយ មានទីលំនៅខេត្តប៊ិញឌិញ ប្រទេសវៀតណាម។
ក្រោយកើតហេតុ កម្លាំងនគរបាល បានចុះពិនិត្យដល់ទីកន្លែងកើតហេតុ និងធ្វើកំណត់ហេតុរួច ប្រគល់សាកសពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរ ៕

