ផ្អើល! លោកតាវ័យជិត១០០ឆ្នាំ ជាអ្នកសុំទាននៅផ្សារច្បារអំពៅ ដេកស្លាប់ ព្រោះតែកូវីដ១៩

0

ភ្នំពេញ៖ ​លោកតា​​វ័យ​រហូត​ ៩៨​ឆ្នាំ​ ជាអ្នកសុំទាននៅផ្សារច្បារអំពៅ ឆ្លងជំងឺកាចសាហាវកូវីដ១៩ ដេកស្លាប់គ្មានអ្នកដឹង នៅក្នុង​ខ្ទម​កម្សត់​របស់​គាត់ ។ ហេតុការណ៍​​នេះ​ បានបង្កការភ្ញាក់ផ្អើល កាលពីយប់​ថ្ងៃទី​១៦​ ឧសភា ស្ថិត​លើ​សួន​ជាប់​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ​ក្នុងភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

លោកតា​ដែល​ស្លាប់ដោយ​ជំងឺ​កូ​វីដ​១៩​នេះ ​មានឈ្មោះ អ៊ុក នៅ អាយុ​៩៨​ឆ្នាំ​ មុខរបរ​ជា​អ្នកសុំទាន​នៅ​ផ្សារ​ច្បារអំពៅ​។​