ចោរអប្រិយលួចគ្មានប្រណី សូម្បីអ្នកលក់បន្លែ…

0

ភ្នំពេញ៖ ចោរពីរនាក់ជិះម៉ូតូឌុបគ្នា បានឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ បានសម្រេចរួចគេចខ្លួនបាត់ ដែលស្រ្តីនោះអង្គុយខាងក្រោយ ឯប្តីបើករ៉ឺម៉កម៉ូតូដឹកបន្លែរកកន្លែង ដាក់លក់តាមចិញ្ចើមផ្លូវ ។ ហេតុការណ៍នេះកើតនៅខាងត្បូង ស្តុបណូគារផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ជនរងគ្រោះបានឱ្យដឹងថា ពួកគាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកបន្លែយកមកលក់ នៅចិញ្ចើមផ្លូវម្តុំកន្លែងកើតហេតុ ដោយប្រពន្ធអង្គុយខាងក្រោយចុចទូរស័ព្ទ។ ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកឃ្លីក មិនចាំផ្លាកលេខមក ឆក់ទូរស័ព្ទម៉ាកសាំសុង A20 ពីដៃ ៕