ភ្នំពេញ៖ អ្នកភូមិបានឃើញស្ត្រីម្នាក់ស្លាប់ អណ្តែតក្នុងទឹកស្រះមួយកន្លែង និងបានរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើង នៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរូបនេះឈ្មោះ កង ចន្ថា អាយុ៦១ឆ្នាំ នៅភូមិត្រោកធំ។
មន្ត្រីដដែលបានបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍មេភូមិ នគរបាលនិងគ្រូពេទ្យបានចុះពិនិត្យ និងស្រង់សាកសពឡើងពិនិត្យសព ទើបសន្និដ្ឋានថា ស្ត្រីនេះពិតជាស្លាប់ដោយ លង់ទឹកពិតប្រាកដមែន ៕