ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងតាមហ្វេសប៊ុកថា ក្រោយពីយើងបានចាប់ ឈើជាបន្តបន្ទាប់នៅថ្ងៃទី១០-១១ រួចមក នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨.០០នាទីយប់ មានក្មាន់កាំភ្លើងបានតាមបាញ់មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កៀកនឹងស្នាក់ការឧទ្យាន ចំនួន២គ្រាប់ តែគ្រាប់ទីពីមិនផ្ទុះទេ ហើយមិនត្រូវមន្ត្រីឧទ្យានរបស់យើងទេ, ទំនងជាប្រភេទកាំភ្លើងកែច្នៃ ព្រោះនៅកន្លែងកើតហេតុនោះ មិនមានបន្សល់សំបកផ្ទុះ (ឡតគ្រាប់)ទេ។
សកម្មភាពនេះ ជាការគម្រាម និងបំបាក់ស្មារតីមន្ត្រីឧទ្យាន តែយើងមិនខ្លាចទេ ផ្ទុយទៅវិញយើងនឹងតាមចាប់បន្តទៀត។ ក្រោយហេតុការណ៍នេះ ក្រុមការងារឧទ្យាន បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីធ្វើកំណត់ហេតុ ។





