ភ្នំពេញ៖ ក្រុមជាងធ្វើផ្ទះ បានស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល៤នាក់ ដោយសារផ្ទះបាក់ រលំសង្កត់ ដែលបង្កពីស្រុតដី។ ហេតុការណ៍នេះនៅក្នុងភូមិជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះ,ឈ្មោះ ហ៊ា សុហ៊ុន អាយុ១៨ឆ្នាំ ជាកូនជាងបានស្លាប់, ឈ្មោះពិនខុមអាយុ៥២ឆ្នាំ ជាមេការរបួសធ្ងន់,ឈ្មោះញឹកយ៉ាន់អាយុ៤៦ឆ្នាំជាកូនជាងរងរបួសធ្ងន់,ឈ្មោះ ឃឿន អិល អាយុ២៩ឆ្នាំរបួសស្រាល,ឈ្មោះគីគន្ធាអាយុ៣២ឆ្នាំជាកូនជាងរបួសស្រាល។
លោកវរសេនីយ៍ឯក ទាន ប៉េងស្រ៊ន ស្នងការរងនគរបាលខេត្តកំពង់ធំបានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២៨ នាក់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលដួលរលំផ្ទះនោះ។លោកស្នងការរង បានបញ្ជាក់ថា៖ករណីនេះ មកពីជាងកំពុងតែស្ទូចផ្ទះក៏ស្រុតទម្រដី បង្កឱ្យកាច់ជន្ទល់ហើយរលំផ្ទះ សង្កត់ក្រុមជាងស្លាប់និងរបួសតែម្តង ៕