ជិវិតពិតមិនទៀង! ឡានបុកគ្នាធ្លាក់ឥវ៉ាន់ សង្កត់លើអ្នកជិះម៉ូតូ ក្បែរ ស្លាប់ម្នាក់យ៉ាងអាណោចអាធម

0

ភ្នំពេញ៖រថយន្តដឹកទំនិញ បើកក្នុងល្បឿនលឿ នជ្រុលទៅបុកពីក្រោយរថយន្តដឹកដី ដែលបទឆ្លងផ្លូវបណ្តាល ឱ្យរហែកទ្រុងក្រឡាប់ ចាក់ភេសជ្ជៈ ចោលពេញផ្លូវ និងសង្កត់លើបុរសម្នាក់ជិះម៉ូតូ បណ្តាលឱ្យស្លាប់។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះ ស្ពានលេខ១០និងលេខ១១ ក្នុងភូមិ ចំបក់មាស សង្កាត់បាក់ខែងខណ្ឌ ជ្រោយចង្វារ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទីទី១១ខែឧសភាឆ្នាំ២០២១។

ប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះអ្នកបើកបរ រថយន្តដឹកទំនិញរងរបួសធ្ងន់ និងព្រូ២នាក់ទៀត បានរងរបួសស្រាល ចំណែកអ្នកបើកបរ រថយន្ត ដឹកដីត្រូវបាននគរបាលឃាត់ខ្លួន
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់នេះឈ្មោះកាន ថូយ ភេទប្រុសអាយុ ៣២ឆ្នាំ មានស្រុកកំណើត ភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្ត កកំពង់ចាមបច្ចុប្បន្នខេត្តត្បូងឃ្មុំ។ជិះម៉ូតូម៉ាកហុងដា ពាក់ផ្លាកលេខ ភ្នំពេញ១IF.១១៧៣មួយគ្រឿង។

រថយន្តទាំង២គ្រឿង និងម៉ូតូព្រមទាំងអ្នកបើកបរ ត្រូវបាននគរបាលបញ្ចូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បី ចាត់ការតាមច្បាប់ ៕