ភ្នំពេញ៖ រន្ទះបាញ់បុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៥២.៥៣ ស្ថិតត្រង់ដីឡូតិ៍ចាក់ថ្មី មួយកន្លែងក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ បាន សំពុតសី ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ជាកម្មករចាំដីឱ្យឈ្មោះ ធីជាប៉េអ៊ឹម រស់នៅភ្នំពេញ។ មុនកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានផ្គររន្ទះ បានបាញ់បុរសខាងលើស្លាប់ភ្លាមៗតែម្តង ៕


