ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានចុះបិទទីតាំងលក់កាហ្វេមួយកន្លែងយីហោ “លីហ័ង” ស្ថិតនៅកែងផ្លូវលេខ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ។
ទីតាំងនេះមិនអនុវត្តតាមលិខិតលេខ០១៥/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះបានឃាត់ខ្លួនមនុស្សចំនួន ១១នាក់ និងដកហូតម៉ូតូចំនួន ៨គ្រឿង ហើយបាននាំខ្លួនទៅកាន់ អធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕


