តូចចិត្តគ្មានលុយ ព្យាបាលជំងឺឲ្យប្រពន្ធ បុរសម្នាក់ដាច់ចិត្តធ្វើរឿងមួយនេះ…

0

ភ្នំពេញ៖ តូចចិត្តគ្មានលុយព្យាបាលជំងឺឲ្យប្រពន្ធ បុរសម្នាក់សម្រេចចិត្តចង.ក សម្លាប់ខ្លួន ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៩៖៥នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិ ស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ជនរងគ្រោះមានឈ្មោះ សូ ទិត្យ អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានចុះទៅពិនិត្យសាកសព និងធ្វើការសន្និដ្ឋានថា បុរសខាងលើពិតជាបានចងកនឹងក្រមស ភ្ជាប់ជាមួយដែកចម្រឹងបង្អួចផ្ទះរបស់ខ្លួន ស្លាប់ពិតប្រាកដមែនដោយមិនមាន ស្លាកស្នាមអ្វីដែលសម្គាល់ថា ជារឿងឃាតកម្មអ្វីនោះទេ។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕