រកឃើញអ្នកឆ្លងកូវីដថ្មី ៥០៦នាក់ទៀត ខណៈជាសះស្បើយ ១៧៩នាក់ និងមានអ្នកស្លាប់ ៦នាក់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងថ្មី ៥០៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៧៩ នាក់ និងស្លាប់ ៦ នាក់ ។

ក្រសួងបញ្ជាក់ថា ក្នុងនោះករណីឆ្លងសហគមន៍ ៤៩៥នាក់ និង អ្នកដំណើរពីបរទេស១១នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៩ ៧៤៣ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧ ៨២០ នាក់ និងមានអ្នកស្លាប់១២៦ នាក់៕