ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ បានទៅទទួលចាក់វ៉ាក់សាំងដូសទី២ នៅសាលាវិទ្យាល័យ ជា ស៊ីម បឹងកេងកង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៧ ដល់ម៉ោង ៩៖៣០នាទីព្រឹក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕