ថ្មីចែស! ប្រពន្ធរវល់តែក្រាស់ស្ដើងៗ បើកគ្របឡើង ប្ដីវាយទក់សាច់…

0

ភ្នំពេញ៖ តាមទាន់ប្រពន្ធ កំពុងតែចាក់អាប៉ោង ប្ដីឃើញហើយទប់កំហឹងមិនបាន វាយទក់សាច់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ធា អាយុប្រ ហែល៣០ឆ្នាំ ជនបង្កជាប្ដីឈ្មោះ ណារ៉ូ អាយុប្រហែលគ្នា រស់នៅភូមិឃុំកើតហេតុខាងលើ ។

បើតាមសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា គាត់ជាមនុស្សញៀនល្បែង ហើយធ្លាប់រងគ្រោះដោយសារចាញ់ល្បែងស៊ីសង អស់ទ្រព្យសម្បិត្តគ្មានសល់ រហូតដល់បងប្អូន សាច់ញាតិ ឪពុកម្ដាយណែនាំនៅតែមិនស្ដាប់ រហូតដល់ថ្ងៃកើតហេតុ​ ប្ដីតាមទាន់កំពុងលេងល្បែងចាក់អាប៉ោង​ ប្ដីទ្រាំមិនបានជ្រុលដៃ វាយបណ្ដាលអោយជាំពេញខ្លួន ៕